ព័ត៌មានជាតិថ្មីៗ

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសប្បុរស ជនដែលបានឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន

ប៉ៃលិន ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសប្បុរសជនដែលបានឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ក្នុងឱកាសខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០២៤  ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដូចមានតារាងជូនខាងក្រោមនេះ ១- ម្ចាស់ក្រុមហ៊ុន ប៉ៃលិនហ្ល្វេមីងហ្គោ ឧបត្ថម្ភថវិកាចំនួន ៣៦០,០០០ បាត ២-លោក ស៊ុត ឡាឌី ប្រធាន យុវជនស.ស.យ.ក ឃុំអូរអណ្ដូងឧបត្ថម្ភថវិកាចំនួន ១៥០,០០០ រៀល ៣-លោក នុត សឿន ម្ចាស់សណ្ឋាគារប៉ៃលិន ស៊ីធី ឧបត្ថម្ភថវិកាចំនួន២,០០០,០០០ រៀល ៤-ព្រះញាណធម្ម សរិរី ផល្លាព្រះចៅអធិការវត្តគីរីរតនរាម(ភំ្នយ៉ាត) ឧបត្ថម្ភថវិកាចំនួន១,០០០,០០០ រៀល ៥-កញ្ញា ជា ដាណែត នាយករដ្ឋបាល នៃរដ្ឋបាល ខេត្តប៉ៃលិនឧបត្ថម្ភថវិកាចំនួន៤០០,០០០ រៀល ៦-លោកស្រី ឡូញ ឈាង អភិបាលរង  នៃគណៈអភិបាល ខេត្តប៉ៃលិន […]

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ចូលរួមកិច្ចប្រជុំអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បទ ល្មើសការទន្ទ្រានកាន់កាប់ដី និងកាប់បំផ្លាញព្រៃឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ យោធភូមិភាគទី៥

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអធិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់បទ ល្មើសការទន្ទ្រានកាន់កាប់ដី និងកាប់បំផ្លាញព្រៃឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ យោធភូមិភាគទី៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកព្រមទាំងមានការការចូលរួមពីគណៈអភិបាលខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងប្រធានអនុប្រធានកម្លាំងប្រដាប់អាវុធទាំងបី៕

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា

ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងសហការីទាំងអស់ បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧១ យាងចូល ៧២ ព្រះវស្សាដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយ នូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សេរីរតនៈ អញ្ជើញជាអធិបតី ក្នុងពិធីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ ២០២៤

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមាន និងលោកជំទាវ ទុយ សេរីរតនៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ ២០២៤ ។ ពិធីខាងលើនេះដែរ បានប្រព្រឹត្តទៅយ៉ាងឱឡារិក នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពីសាលាបឋមសិក្សាទាំងរដ្ឋ និងឯកជន ផងដែរ ៕

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកតាំងគោក

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង ៣០០ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួនប្រមាណ ២.៩៣៨ នាក់ ស្មើនឹង ៥.១៦៦ ករណី កំពុងរស់នៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ការពិនិត្យ និងព្យាបាលនេះ បានប្រព្រឹត្តទៅក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ដោយមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ។ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្រ្តី លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ជាក់ស្ដែង ថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺទាំងអស់ រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម បានបញ្ជាក់ថា បច្ចុប្បន្នសត្វដំរីត្រូវបានទទួលរងការគម្រាមកំហែង ចាំបាច់ត្រូវធ្វើការការពារ ថែរក្សា

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១២  ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Linkham DOUANGSAVANH បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសត្វដំរី ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ។ ក្នុងពិធីប្រគល់-ទទួលសត្វដំរីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង និងជាកិត្តិយស ក្នុងការអញ្ជើញតំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលសត្វដំរីមួយគូ ប្រកបដោយទឹកចិត្តជ្រះថ្លាប្រពៃ និងមានអត្ថន័យ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីប្រគល់-ទទួលដំរីមួយគូថ្ងៃនេះ គឺមានអត្ថន័យជ្រាលជ្រៅនៃប្រទេសទាំងពីរ ហើយវត្តមានប្រតិភូជាន់ខ្ពស់ បង្ហាញពីមិត្តភាពកម្រិតខ្ពស់ កិច្ចសហការល្អ និងក្នុងនាមអ្នកជិតខាងល្អ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា សត្វដំរីបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត បាយ័ន និងប្រាសាទនានា ដែលកាលសម័យបុរាណបុព្វបុរសខ្មែរ បានយកសត្វដំរីមកប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរ និងការធ្វើសង្គ្រាមជាដើម។ ឯកឧត្តម រដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

បេក្ខជនចំនួន២៤០នាក់នឹងចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនៅដើមសប្តាហ៍ក្រោយនេះ

ភ្នំពេញ៖ ការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២នៅទូទាំងប្រទេសឆ្នាំនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៤នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុករាជធានីភ្នំពេញដែលតាមការគ្រោងទុក មានបេក្ខជនចូលរួមប្រឡងចំនួន ២៤០នាក់។ លោកស្រី ឃួនវិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាសម្រាប់ការប្រឡងនេះក្រសួងអប់រំបានរៀបចំលក្ខណៈរួចរាល់ហើយរង់ចាំតែថ្ងៃដែលអនុវត្តនិងបើកការប្រឡងនៅថ្ងៃទី១២ឧសភាខាងមុខនិងបានផ្តាំផ្ញើរដល់ប្អូនៗជាបេក្ខជនប្រឡងទាំងអស់សូមបន្តការខិតខំប្រឹងប្រែងថែទាំសុខភាពឱ្យបានល្អនិងបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់ដើម្បីមានបញ្ញាភ្លឺស្វាងក្នុងការចូលរួមប្រកួតប្រកបដោយជោគជ័យ៕

ព័ត៌មានជាតិ

សិក្ខាកាមនៃវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក្នុងវគ្គ ១.៥ លាននាក់ ចុះហាត់ការនៅក្រុមហ៊ុនឯកជនដើម្បីដកស្រង់ជំនាញជាក់ស្តែង

បាត់ដំបង ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បញ្ជូនយុវជនសិក្សាជំនាញ នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់របស់ខ្លួនចុះហាត់ការនៅក្រុមហ៊ុនឯកជន ខណៈយុវជនប្តេជ្ញារចិត្តខិតខំយកចិត្តទុកដាក់ហាត់ការ និងរំពឹងថា ក្រុមហ៊ុននឹងទទួលយកជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីការហាត់ការត្រូវបានបញ្ចប់នៅ៣សប្តាហ៍ខាងមុខទៀត ។ ការលើកឡើងបែបនេះរបស់សិក្ខាកាមបន្ទាប់ពីពួកគេបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ បានជិត ៤ ខែរួចមកហើយ ដោយឡែកការចុះហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះគឺជាវគ្គចុងក្រោយនៃការសិក្សាជំនាញបច្ចេកទេសរបស់សិក្ខាកាម ។ បងប្រុសម្នាក់ឈ្មោះ ឆេង រតនៈ សិក្ខាកាម នៃវគ្គបណ្តុះបណ្តាល ជំនាញការផលិតនំ នៃវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានលើកឡើងថា ៖ «បន្ទាប់ពីបានសិក្សាជំនាញបច្ចេកទេសបានជិត ៤ ខែនៅសាលាមក ពេលនេះខ្ញុំត្រូវបានសាលារបស់ខ្ញុំបញ្ជូនទៅចុះហាត់ការនៅសហគ្រាសនំប៉័ងមួយ ឈ្មោះនំប៉័ងភ្នំពេញ រយៈពេល២សប្តាហ៍» ។ បងប្រុសរូបនេះសប្បាយចិត្តនៅពេលបានចុះហាត់ការនៅសហគ្រាសនំប៉័ងឯកជននេះ ពីព្រោះការហាត់ការជាឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ហាងបន្ទាប់ពីហាត់ការត្រូវបានបញ្ចប់ ដូច្នេះហើយខ្លួននឹងខិតខំយកចិត្តទុកដាក់បំផុតអំឡុងពេលធ្វើការនៅសហគ្រាសឯកជននេះ ។ យុវតីឈ្មោះ នង សោភា សិក្ខាកាមផ្នែករចនាកុំព្យូទ័រ នៃវិទ្យាស្ថានជាតិវិជ្ជាជីវះបាត់ដំបង ឱ្យដឹងដែរថា ៖ «អំឡុងពេលសិក្សាជំនាញ រៀនដោយឥតគិតថ្លៃ មានប្រាក់ឧបត្ថម្ភថែមទៀត នៅសហគ្រាសសុភ័ក្រ ព្រីនរូបនេះ ខ្ញុំសប្បាយចិត្តជាខ្លាំង ។ យុវតីរូបនេះបន្តថា […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈពិនិត្យផ្ទៀងផ្ទាត់ការបូកសរុបពិន្ទុ សម្រាប់ការផ្សព្វផ្សាយលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ដំណាក់កាលទី១

ខណៈនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ការបូកសរុបពិន្ទុ សម្រាប់ការផ្សព្វផ្សាយលទ្ធផលការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ដំណាក់កាលទី១ ដើម្បីសម្រាំងបេក្ខជន។ សូមជម្រាបថា ក្រុមការងារកំពុងពិនិត្យ និងផ្ទៀងផ្ទាត់ជាលើកចុងក្រោយ ដោយមានការឃ្លាំមើល និងតាមដានពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនចុះឈ្មោះស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍៕

ព័ត៌មានជាតិ

លោក ទីន សារ៉ាវុធ ក្រើនរម្លឹកដល់មន្ត្រីសុខាភិបាល ត្រូវបង្កើនសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបទ ដើម្បីកសាងទំនុកចិត្តពីប្រជាពលរដ្ឋ

បាត់ដំបង ៖ អភិបាលរងខេត្តបាត់ដំបង លោក ទីន សារ៉ាវុធ បានធ្វើការក្រើនរម្លឹកដល់មន្ត្រីសុខាភិបាល ទាំងវិស័យសាធារណៈ និងវិស័យឯកជន ត្រូវបង្កើនសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបទរបស់ខ្លួនឱ្យបានល្អថែមទៀត ដើម្បីកសាងទំនុកចិត្ត និងភាពជឿជាក់ពីប្រជាពលរដ្ឋ មកលើការផ្តល់សេវាសុខភាពក្នុងស្រុក ប្រកបដោយការទទួលខុសត្រូវ ។ ការថ្លែងសារក្រើនរម្លឹកនេះនៅក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិស ស្តីពីការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការថែទាំសុខភាពបឋមរបស់ខេត្តបាត់ដំបង ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល មន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីសុខាភិបាលទាំងវិស័យសាធារណៈ និងឯកជន ព្រមទាំងអ្នកពាក់ព័ន្ធលើការងារផ្តល់សេវាសុខភាពជាច្រើនទៀត ដែលបានធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នេះ ។ លោកអភិបាលរងខេត្តបាត់ដំបងបានបន្តទៀតថា ដើម្បីចូលរួមចំណែកលើកស្ទួយសមត្ថភាព និងឆន្ទៈ ក្នុងការអនុវត្តភាពជាអ្នកដឹកនាំឱ្យកាន់តែជោគជ័យ និងមានប្រសិទ្ធិភាព ក្នុងការលើកកម្ពស់ការដឹកនាំគ្រប់គ្រង ការប្រាស្រ័យទាក់ទងល្អ ក្នុងភាពជាអ្នកដឹកនាំ នៅគ្រប់អង្គភាពទាំងអស់ ដែលប្រធានអង្គភាព និងថ្នាក់ដឹកនាំត្រូវមានចរិត ជាចរិតមហាជន ជៀសវាងការបង្កអន្តរាយ ដល់សាមគ្គីភាពនៅក្នុងអង្គភាពរបស់ខ្លួនជាដាច់ខាត ។ លោកទីន សារ៉ាវុធ បានជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំកែលំអ ធ្វើរោគវិនិច្ឆ័យ […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន បែងចែករង្វាន់ របស់សម្តេចនាយករដ្ឋមន្ត្រី ដល់អង្គភាពពាក់ព័ន្ធក្នុងខេត្ត

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបែកចែករង្វាន់ដល់អង្គភាពចំណុះរដ្ឋបាលខេត្ត, កងកម្លាំងប្រដាបអាវុធទាំង ៣ប្រភេទ,រដ្ឋបាលក្រុង/ស្រុក និងយុវជន ស.ស.យ.ក ទាំង៨ឃុំសង្កាត់ បន្ទាប់ពីខេត្តបានទទួលប័ណ្ណសរសើរ និងរង្វាន់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណា ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះគឺក្នុងគោលបំណង មិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បីឱ្យគ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ នៅក្នុងឱកាសនោះផងដែរ លោកជំទា បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៍បានមានប្រសាសន៍អំពាវនាវ […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកមន្ទីរជំនាញត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមកនិងមិនត្រូវរើសអើងប្រកាន់បក្សពួកនិយម និងគ្រួសារនិយម

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច ប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ខ្លួនស្ថិតក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រីបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក ទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំ ខែមេសា ឆ្នាំ២០២៤ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន ៣-ពិនិត្យ និងអនុម័តសេចក្តី ព្រាងតារាងផែនការសកម្មភាព និងក្របខណ្ឌពេលវេលា នៃការរៀបចំវេទិការរវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៤ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ […]

ព័ត៌មានជាតិ

ប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ប៉ោយប៉ែត​៖​ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទីព្រឹក ប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ លោកឧត្ដមសេនីយ៍ត្រី ម៉ៅ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន រួមទាំងសហការីចំនួន ០៥រូប បានបើកកិច្ចប្រជុំធ្វើសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងកម្លាំង នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីលោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងក្រុមផ្តល់ទិដ្ឋាការប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម បានចុះពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅថ្មីរបស់មន្ត្រី និងបានដំណើរការបើកកិច្ចសវនកម្មដូចខាងក្រោម ៖ – អញ្ជើញនាយផ្នែករាយការណ៍អំពីការអនុវត្តការងារជំនាញប្រចាំថ្ងៃរបស់ផ្នែកនីមួយៗ ។ – ពិនិត្យវេនបែងចែកការងារ និងបញ្ជីវត្តមានប្រចាំថ្ងៃរបស់ផ្នែកនីមួយៗ ។ – ពិនិត្យរបាយការណ៍ បញ្ចីវត្តមានរួម លិខិតសុំអនុញ្ញាតច្បាប់ សៀវភៅចុះលេខចេញ-ចូល និងឯកសារផ្សេងៗទៀត ដែលទទួលបានពីការិយាល័យ នាយកដ្ឋាន អាជ្ញាធរដែនដី […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ មន្រ្តី​រាជការ​ ប្រជាពលរដ្ឋ​ក្នុងខេត្តប៉ៃលិន​ កំពុងបង្ហាញការគាំទ្រ​ *គម្រោងព្រែកជីកហ្វូណនតេជោ* យ៉ាងផុសផុលនៅលេីបណ្តាញសង្គមហ្វេសប៊ុក

ប៉ៃលិន​ ៖ ថ្នាក់ដឹកនាំ​ មន្រ្តី​រាជការ​ ប្រជាពលរដ្ឋ​ក្នុងខេត្តប៉ៃលិន​ ដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងនាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ដែលបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់មហាគ្រួសារខ្មែរយ៉ាងរឹងមាំ ទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ជាការកត់សម្គាល់ការផ្តាស់ប្តូររូបថត Profile គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមានទាំងឧត្តមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិត បញ្ញវន្តបុគ្គលិកស្ថាប័នឯកជន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយចាត់ទុកគម្រោងព្រែកជីកនេះ គឺជា «មោទកភាពជាតិ» ខ្មែរ ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងតកូនតទៅ។ ថ្លែងក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជានៅរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។ សម្ដេចតេជោ ហ៊ុន សែន បានទាត់ចោលនូវការលើកឡើងទាំងឡាយអំពីផលប៉ះពាល់របស់ប្រទេសវៀតណាម និងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ នឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបម្រើឲ្យកងទ័ពចិន។ ដោយសម្តេចតេជោ បានបញ្ជាក់ច្បាស់ៗជាថ្មីថា គម្រោងព្រែកជីកនេះ […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន​ អបអរសាទរ ខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន​ អបអរសាទរ ខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ”

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង​ អបអរសាទរ ខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ”

អបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ថ្ងៃនេះ គឺជាខួបលើកទី១៦១ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ 🌐 សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង-Cambodian Red Cross Battambang Branch

ព័ត៌មានជាតិ

លោកជំទាវ​បាន​ ស្រីមុំ​ អភិបាលខេត្តប៉ៃលិនបានអញ្ជេីញចូលរួមក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

បាត់ដំបង៖​ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​បានលើកបង្ហាញថា ជារៀងរាល់ឆ្នាំស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែជាបញ្ហាប្រឈមចម្បងក្នុងចំណោមគ្រោះថ្នាក់សង្គមនានា ដែលត្រូវទាមទារឱ្យអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត ។ការថ្លែងនេះនៅក្នុងឱកាសដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត មន្ទីរ ស្ថាប័ននានា ក្រុមយុវជន និងប្រជាពលរដ្ឋជាច្រើនទៀត ។ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់លើកទឹកចិត្តបន្ថែមទៀតឱ្យគណៈកម្មាការធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីក្រើនរម្លឹកពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ និងមានការទទួលខុសត្រូវ ក្នុងការប្រើប្រាស់ផ្លូវ ឱ្យមានសីលធម៌យោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមកពេលធ្វើដំណើរនៅលើដងផ្លូវ សំដៅនាំមកនូវសុវត្ថិភាព សេចក្តីរីករាយជួបជុំគ្រួសារ ក្នុងសង្គមជាតិកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ និងកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចល្អ ជាពិសេសមានផ្លូវ ស្ពានតភ្ជាប់គ្រប់តំបន់ ដែលភ្ជាប់នឹងប្រទេសជិតខាង ធ្វើឱ្យជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរជាលំដាប់ […]

ព័ត៌មានជាតិ

ក្រសួងអបរំ ប្រកាសអនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាឡើងវិញ បន្ទាប់ពីអាកាសធាតុថយកម្តៅ។

យោងតាមលិខិតនៅថ្ងៃទី៧ ខែឧសភានេះ បានលើកឡើងថា ដោយសារតែនៅទូទាំងប្រទេស សីតុណ្ហភាពបានត្រឡប់មកនៅត្រឹម ៣០ ទៅ ៣៥អង្សារ ក្រសួង សូមស្នើឱ្យគ្រឹះស្ថានសិក្សាទាំងអស់ អនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្រសួង បានណែនាំឱ្យធ្វើការផ្សព្វផ្សាយដល់គ្រប់ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឱ្យ បានជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បាក់ដើមអំពិល រលំសង្កត់លើបង្គោលភ្លើង តែមិនប៉ះពាល់ដល់អ្នកដំណេីរ

ភ្នំពេញ​៖​ បាក់ដើមអំពិលធំមួយដើម រលំសង្កត់លើបង្គោលភ្លើងបណ្ដាលឱ្យបាក់ តែមិនបានឱ្យបះពាល់ដល់អ្នកធ្វើដំណើរនោះឡើយ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១:៤៥នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមណ្ដោយផ្លូវលេខ២៤០ ក្បែរ និងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានចុះដល់ទីតាំងផ្ទាល់ និងបានទំនាក់ទំនងទៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យជួយចុះកាត់ដើមអំពិលចេញ និងជួសជុលបង្គោលភ្លើងឡើងវិញ កុំឱ្យមានការកកស្ទះចរាចរណ៍៕

ព័ត៌មានជាតិ

ឯកអគ្គរាជទូតកាតា បេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត នៃប្រទេសកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Khalid Ali Abdullah Abel បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមនាយករដ្ឋមន្រ្តីកាតា ជូនចំពោះសម្តេចធិបតី និងប្រជាជនកម្ពុជាផងដែរ។ បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី ថា ក្នុងអាណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមប្តេជ្ញា ជំរុញ និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានគោរពជម្រាបជូនសម្តេចធិបតី អំពីបំណងក្នុងការសម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតាឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Khalid […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ចុះបង្ក្រាបទីតាំងទទួលផលចោរកម្មឃាត់ខ្លួនជនសង្ស័យ០៧នាក់ដកហូតម៉ូតូគ្មានឯកសារជាច្រើនគ្រឿង

ភ្នំពេញ:កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងទទួលផលចោរកម្មចំនួនពីរទីតាំងនៅកុងស៊ីបញ្ចាំឃ្លាំងរំសេវឃាត់ខ្លួនជនសង្ស័យ០៧នាក់និងដកហូតម៉ូតូគ្មានឯកសារប្រមាណជាង៥០០គ្រឿង។ ប្រតិបត្តិការចុះឆែកឆេរនេះធ្វើឡើងនៅទីតាំងឃ្លាំងបញ្ចាំចំនួន២ទីតាំង ទីតាំងទី១ឃ្លាំងលេខ៥ភូមិ២ ផ្លូវ១៩២ និងទីតាំងទី២ឃ្លាំងX ផ្ទះលេខ៤៨ ផ្លូវ២០២ ភូមិ៦សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចការធ្វើឡើងនេះបន្ទាប់ពីឃាត់បានជនសង្ស័យជាមុខសញ្ញាប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយជនសង្ស័យបានសារភាពនិងចង្អុលបង្ហាញថាយកមកបញ្ចាំនៅទីតាំងខាងលើ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ផ្ទះពលរដ្ឋជិត៤០ខ្នងបន្ថែមទៀតរងការខូចខាតដោយខ្យល់កន្ត្រាក់នៅស្រុកពីរផ្សេងគ្នា

បាត់ដំបង៖​ ផ្ទះប្រជាពលរដ្ឋប្រមាណចំនួន ៣៧ខ្នងផ្ទះបន្ថែមទៀតបានរងការខូចខាតដោយខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង ១៦និង១៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រពីរស្រុកផ្សេងគ្នា។ ក្នុងចំណោមស្រុកទាំងពីរក្នុងនោះមានស្រុកបាណន់ បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋក្នុងឃុំតាគ្រាមចំនួន១៥ខ្នងផ្ទះ និងស្រុកថ្មគោល បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន  ២២ខ្នងផ្ទះ ។ ជុំវិញករណីគ្រោះធម្មជាតិពីរករណីនេះដែរមិនបណ្តាលអោយមានរងរបួសដល់មនុស្សឬ  សត្វឡើយ  ។

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមន្រ្តីក្នុងក្រសួងធ្វើតេស្ត រកសារធាតុញៀន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណក្រសួងព័ត៌មាន រាជធានីភ្នំពេញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អនុវត្តកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀន ខុសច្បាប់ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដោយអនុលោមតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

៣ខែដើមឆ្នាំ ក្រុមហ៊ុនផលិតឡានស៊ុយអែត Volvo ចំណេញជាង ៣០០លានដុល្លារ

ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែត Volvo បានប្រកាសថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានធ្លាក់ចុះនៅក្នុងត្រីមាសទី១ ប៉ុន្តែការលក់រថយន្តបានចំនួនច្រើនក្នុងខែមីនា ហើយរំពឹងថា រថយន្តខ្លួននឹងមានតម្រូវការកាន់តែខ្លាំងនៅឆ្នាំ២០២៤នេះ។ ក្រុមហ៊ុន Volvo ដែលគ្រប់គ្រងដោយក្រុមហ៊ុនរថយន្តចិន Geely នេះ បានបញ្ជាក់ថា ប្រាក់ចំណេញក្រោយបង់ពន្ធរបស់ខ្លួន បានធ្លាក់ចុះ ១០ភាគរយ នៅត្រឹម ៣៣៣លានដុល្លារ។ ជាមួយគ្នានេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Volvo ក៏បានធ្លាក់ចុះ ២ភាគរយផងដែរ នៅត្រឹមជាង ៨ពាន់លានដុល្លារ បញ្ហាចម្បងគឺដោយសារការលក់ធ្លាក់ចុះខ្លាំង។  

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ ហ៊ុន សែន បានជួបសួរសុខទុក្ខឯកឧត្ដម ថាក់ស៊ីន ដល់ផ្ទះនៅទីក្រុងបាងកក

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបសួរសុខទុក្ខបងធម៌របស់សម្ដេច គឺឯកឧត្ដម ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដល់ផ្ទះ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។ តាមមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តមថាក់ ស៊ីនទោះបីមានជម្ងឺក៍បានទទួលយើង ក្នុងនាមជាបងប្អូនដោយមានការចូលរួមរបស់ អ៊ួង អ៊ីន កូនស្រីពៅនិងជាប្រធានគណបក្សភឿថៃផងដែរ។ ដើម្បីពង្រឺងចំណងមិត្តភាពខ្ញុំបានអញ្ជើញ អ៊ួង អ៊ីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ ១៤និង១៥មីនា២០២៤ខាងមុខ។ អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នា មិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍រយៈពេល ៣២ឆ្នាំ នៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុស និងក្មួយស្រី ដែលបានទទួលខ្ញុំនៅថ្ងៃនេះ» ៕

ព័ត៌មានអន្តរជាតិ

ហានិភ័​យដែលអា​មេរិកធុញទ្រាន់ នឹ​ងជម្លោះអ៊ុ​យក្រែន

ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណា​នៅ​អាមេរិក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៤​ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Coons បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលសង្រ្គាមនេះមិនមានសញ្ញានៃការបញ្ចប់នោះទេ។ជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលរហូតដល់ខែកញ្ញាតែប៉ុណ្ណោះ។សមាជិកមួយចំនួននៃសភាតំណាងរាស្រ្តអាមេរិកបាននិយាយថាសភានឹងត្រូវការអនុម័តកញ្ចប់ជំនួយធំជាងនេះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រោះពួកគេខ្លាចសមាជិកសភានឹងពិបាកសម្រាប់ច្បាប់ក្នុងការស្វែងរកសំឡេងរួម។ លើបញ្ហានេះនៅពេលនោះ។សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា “វានឹងក្លាយជាការប្រយុទ្ធដ៏ខ្ពស់មួយ។ «​ដោយសារ​សង្គ្រាម​បាន​ផ្លាស់ប្តូរហើយ​ស្ថានការណ៍​ក្នុង​ប្រទេស​ក៏​ប្រែប្រួលដែរ»​។ប្រជាជនអាមេរិកភាគច្រើនពេញចិត្តក្នុងការជួយអ៊ុយក្រែនហើយមនុស្សជាច្រើនថែមទាំងចង់ឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតបើទោះបីជាការចំណាយសេដ្ឋកិច្ចដែលពួកគេត្រូវបង់ក៏ដោយ។ យោងតាមការស្ទង់មតិរបស់YouGovនៅខែនេះ៣៩%នៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាគោលនយោបាយរបស់រដ្ឋបាល Biden ត្រូវតែតឹងតែងជាងនេះ។ ជាងពាក់កណ្តាលគាំទ្រទម្រង់នៃការគាំទ្រផ្សេងទៀត។ទោះ​ជា​យ៉ាង​ណា គណបក្ស​សាធារណរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្នជាងគណបក្សប្រជាធិបតេយ្យ។ប្រហែលមួយភាគប្រាំនៃគណបក្សសាធារណរដ្ឋនិយាយថារដ្ឋបាល Biden គួរតែមិនសូវឈ្លានពានក្នុងការឆ្លើយតបរបស់ខ្លួនចំពោះរុស្ស៊ី។ ៤៣% មិនចង់ចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ។ ក៏​មិន​គាំទ្រ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ដល់​អ៊ុយក្រែន​ដូច​គណបក្ស​ប្រជាធិបតេយ្យ​ដែរ។ជំនួយការសភាបានចង្អុលបង្ហាញកត្តាបីដែលអាចមានឥទ្ធិពលលើកម្រិតនៃការគាំទ្ររបស់សមាជិកសភាអាមេរិកសម្រាប់អ៊ុយក្រែន។ ទី១គឺ​លក្ខណៈ​ស្មុគស្មាញ​នៃ​សភា​ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ចំពោះ​បញ្ហា​អ៊ុយក្រែន គណបក្ស​សាធារណរដ្ឋ​បច្ចុប្បន្ន​ត្រូវ​បាន​បែង​ចែក​ជា​២។ បក្សពួកមួយជាកម្មសិទ្ធិរបស់លោកMitchMcConnellដែលកាលពីខែឧសភាបានទៅទីក្រុងគៀវជាមួយសហការីរបស់លោកដើម្បីជួបប្រធានាធិបតី Volodymyr Zelensky ហើយភាគីម្ខាងទៀតគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតី […]